លោកស្រី ឃុត ម៉ាលីវ៉ាន់ ជំទប់ទី២ឃុំ លោក ប្រាក់ ឌីណា ស្មៀនឃុំ បានសហការជាមួយអាជ្ញាធរភូមិទួលគគីរក្រោម និងបងប្អូនប្រជាពលរដ្ឋក្នុងភូមិទួលគគីរក្រោម ធ្វើអនាម័យរើសសំរាម សម្អាតតាមដងផ្លូវនានាស្ថិតក្នុងភូមិទួលគគីរក្រោម ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងមូលដ្ឋានភូមិឲ្យកាន់តែស្រស់បំព្រងឡើង ។
ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦
វេលាម៉ោង៨:៣០នាទីព្រឹក
















