លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល ដោយមានការអញ្ជើញចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាស្រុក កងកំលាំងទាំងពីរប្រភេទ លោក លោកស្រី ប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក ស្មៀនឃុំ គ្រប់ឃុំ លោកមេឃុំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង ០៦នៃស្រុកស្រែអំបិល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។
………………………….
ថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦








