លោកស្រី អ៉ី នារីនេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ទៀ ស្យាម ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងព្រឹត្តិការណ៍អម កម្មវិធី KOH KONG CALLING អបអរសាទរពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង។
លោកស្រីអភិបាលខេត្តស្តីទី បានមានប្រសាសន៍ថា ក្នុងនាមតំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវគារវៈកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាន ឯកឧត្តម ទៀ ស្យាម ជំនួយការសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានអនុគណៈកម្មការបច្ចេកទេសនៃគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង និងជាអនុប្រធាន សហព័ន្ធកីឡាយានយន្តកម្ពុជា ដែលបានចំណាយពេលផ្តល់កិត្តិយសដឹកនាំគណៈប្រតិភូ និង ក្រុមការងារសហព័ន្ធកីឡាយានយន្តកម្ពុជា នាំមកនូវកម្មវិធី KOH KONG CALLING ដែលបានរៀបចំឱ្យមាន ពិព័រណ៍រថយន្តស្ទ័រ, រថយន្ត Overland (រថយន្តទូទៅ), ការសម្តែងរថយន្ត Drift Show, ការដាក់តាំងបង្ហាញរថយន្ត Off-Road, ម៉ូតូ Adventure និងម៉ូតូស្ទ័រ ដែលជាព្រឹត្តិ ដើម្បីផ្សព្វផ្សាយ ការណ៍អមដ៏អធិកអធមមួយក្នុងចំណោមព្រឹត្តិការណ៍ធំៗជាច្រើនផ្សេងទៀត ទេសចរណ៍ខេត្តកោះកុង និងអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ កោះកុង នាឱកាសនេះ។
នាងខ្ញុំ សូមគោរពជម្រាបជូន គណៈអធិបតី ភ្ញៀវកិត្តិយស និងអង្គពិធីទាំងមូលមេត្តា ជ្រាបថា កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្ត បានសហការជាមួយអនុ គណៈកម្មការនានា រៀបចំព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយ ៤,៧គីឡូម៉ែត្រ និង៧គីឡូម៉ែត្រ ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដោយមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន២០៨៨នាក់ ស្ត្រី៧៩៣នាក់ និងភាគច្រើនជាកីឡាករមកពី អង្គភាពក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជុំវិញខេត្ត រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ក្រុមយុវជន និងសិស្សានុសិស្ស និងកម្មករ កម្មការិនីរោងចក្រ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត។ បន្ថែមពីលើនេះ ក៏មានគណៈប្រតិភូដឹកនាំ ក្រុមកីឡាករ កីឡាការិនី អញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង ពី រាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តតាកែវ, ខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ និងខេត្តកំពត ដែលបានជួយញ៉ាំង ឱ្យព្រឹត្តិការណ៍រត់ប្រណាំងដ៏មានសារៈសំខាន់នេះ មានភាពអ៊ូអរ អថិកអធម ប្រកបដោយ បរិយាកាសស្និទស្នាល សប្បាយរីករាយ និងទទួលបានជោគជ័យដ៏ធំធេងតាមការគ្រោងទុក។ ក៏ប៉ុន្តែសម្រាប់ថ្ងៃនេះវិញ ក៏មានកម្មវីធី KOH KONG CALLING ដែលរៀប ចំឱ្យមាន ពិព័រណ៍រថយន្តស្ទ័រ, រថយន្ត Overland (រថយន្តទូទៅ), ការដាក់តាំងបង្ហាញរថយន្ត Off-Road, ម៉ូតូ Adventure និងម៉ូតូស្ទ័រ ដែលជាព្រឹត្តការណ៍អមមួយទៀតក្នុងចំណោម ព្រត្តិការណ៍អមផ្សេងៗទៀតជាច្រើន ដែលត្រូវបានរៀបចំឡើងក្រោមការណែនាំ និងចង្អុល បង្ហាញដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ កោះកុង” ដែលនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩, ៣០, និង៣១ ខែឧសភា ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ម្ហូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង” គណៈកម្មការអន្តរក្រសួង ក៏បានរៀបចំព្រឹត្តិការណ៍អមជាច្រើនដូចជា៖ ការប្រកួត កីឡាវាយកូនហ្គោល, ការប្រគំតន្ត្រី, ការប្រកួតប្រដាល់គុនខ្មែរជាលក្ខណៈជាតិ-អន្តរជាតិ, ការតាំងពិព័រណ៍, ស្តង់ពិព័រណ៍សមិទ្ធផល, និងស្តង់ពិព័រណ៍ផលិតផល, ស្តង់លក់ម្ហូបអាហារ និងកម្មវិធីបាញ់កាំជ្រួច ត្រូវបានរៀបចំឡើងដើម្បីបម្រើចំណីអារម្មណ៍ ប្លែកភ្នែក និងបង្កើនភាព សប្បាយរីករាយបន្ថែមទៀតសម្រាប់អ្នកចូលរួមក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងជិត និងឆ្ងាយមកទស្សនា និងលម្ភៃអារម្មណ៍កម្សាន្ត ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ សម្រាប់ខេត្តកោះកុង ដែលជាខេត្តមួយស្ថិតនៅទិសនីរតីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង៕
ថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦






























