លោក តុង យ៉ាវ អភិបាលរងស្រុក បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជើញមកពី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួង បរិស្ថាន មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងគណៈកម្មការនៃរដ្ឋសភា អង្គការដៃគូជាតិ អន្តរជាតិ ក្រុមយុវជន ស្ត្រី សហគមន៍នេសាទ សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍កសិកម្ម និងសហគមន៍ជនជាតិដើមភាគតិច វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ២២២នាក់ នៅសាលប្រជុំក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ។
ថ្ងៃពុធ ១១កើត ខែជេស្ឋ ឆាំ្នមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០
ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆាំ្ន២០២៦ វេលាម៉ោង៨:០០នាទីព្រឹក









