លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានដឹកនាំក្រុមការងារឃុំ និងអនុភូមិព្រែកខ្សាច់ ដើម្បីនាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនជូនទៅដល់ លោកសយ ផេង ដែលមានជំងឺប្រចាំកាយ និងនាំយកថវិការបស់ក្រុមប្រឹក្សាឃុំ ក្រុមការងារឃុំ និងថវិកាផ្ទាល់ខ្លួន សរុបជាទឹកប្រាក់ចំនួន ៦០ ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារលោក សយ ផេង ស្ថិតនៅក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦

