/ / /

អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា ៥ គ្រួសារ រស់នៅភូមិព្រែក ស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង​ ៖ នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក យូ មី អនុប្រធានកិត្តិយសអនុសាខា លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខា រួមនឹងក្រុមការងារ សហការជាមួយ អាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌​ ផ្តល់ជូនគ្រួសារចាស់ជរា សរុបចំនួន ៥គ្រួសារ រស់នៅភូមិព្រែក ស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះលោក យូ មី អនុប្រធានកិត្តិយសអនុសាខាក្រុង និងក្រុមការងារ បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការ ចាស់ជរា ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ។

សម្ភារដែលអនុសាខាបានផ្ដល់ជូនគ្រួសារចាស់ជរា រួមមាន ៖
អង្ករ ២៥ គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ១ដប ប្រេងឆា១លីត្រស្ករស១គក្រ ទឹកក្រូច៤កំប៉ុង ទឹកអាល់កុលលាងសម្អាតដៃ ១លីត្រ ព្រមទាំងថវិកា ចំនួន៥០.០០០រៀល ដូចៗគ្នា។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    03/04/2026

    ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដោយសូមលំឱនកាយគោរពវិញ្ញាណក្ខន្ធ លោក រៀម ដារី ជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    03/04/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    03/04/2026

    លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងឱ្យ លោកអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំ កិច្ចការងារចាំបាច់មួយចំនួន ដោយមានការចូលរួមពី លោក នាយករងរដ្ឋបាល លោក លោកស្រី ការិយាល័យពាក់ព័ន្ធ លោកមេឃុំ ទាំងបួន កងកម្លាំងប្រដាប់អាវុធទាំងពីរ ប្រភេទ លោកនាយរង តំបន់ការពារធម្មជាតិ ទាំងបី

  • រដ្ឋបាលស្រុកបូទុមសាគរ/
    03/04/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីរាជការសាលាស្រុក អាជ្ញាធរឃុំអណ្ដូងទឹក ប្រជាការពារភូមិ និងមានការចូលរួមពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបូទុមសាគរ ឧទ្យានជាតិបទុមសាគរ យុវវជនកាកបាទក្រហម យុវជនស.ស.យ.ក យុវជនក្មេងវត្ត ធ្វើការសម្អាតបរិស្ថាន នៅតាមបណ្ដោយផ្លូវជាតិ៤៨ រង្វង់មូលលោកតាសាយភូថង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខ

  • ហេង គីមឆន/
    03/04/2026

    លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ កែសម្រួលលើរបាយការណ៍ប្រចាំខែមីនា និងទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    03/04/2026

    លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចុះពិនិត្យទីតាំងថ្នាលបណ្ដុះកូនកោងកាង នៅភូមិបឹងកាឆាង ស្ថិតនៅភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង