២១/១០/២០២០ (វេលាម៉ោង ០៩:០០ នាទីព្រឹក )
=======================
ឯកឧត្តម នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងទឹក និងលោកជំទាវកាន់ ចន្ទ្រា អមដំណើរដោយ លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទ បានអញ្ជើញដង្ហែរអង្គកឋិនទានសាមគ្គីទៅកាន់វត្តគីរីសាគរ ហៅវត្ត ចំលងគោ ស្ថិតនៅភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង៕
ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ
======================
ថ្ងៃពុធ ៥ កើត ខែកត្តិក ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០
October 21, 2020