/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីក្នុង”ទិវានៃការចងចាំ ២០ ឧសភា” នៅវត្តទេពនិមិត្ត ហៅវត្តថ្មី

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតីក្នុង”ទិវានៃការចងចាំ ២០ ឧសភា” នៅវត្តទេពនិមិត្ត ហៅវត្តថ្មី។

ថ្ងៃទី២០ ខែឧសភា ជាថ្ងៃដែលប្រជាជនកម្ពុជាគ្រប់រូបរម្លឹកដល់ដួងព្រលឹងជនរងគ្រោះខ្មែរស្លូតត្រង់ ជាង៣លាននាក់ ដែលបានបាត់បង់ជីវិតដោយអត់អាហារ ឈឺគ្មានថ្នាំព្យាលបាល ការបង្ខំឱ្យធ្វើការហួសកម្លាំង ចាប់ឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់ ក្នុងរបបយង់ឃ្នងខ្មែរក្រហម ចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩។ ទិវានេះជាការរំឭកដល់អ្នកជំនាន់ក្រោយ “កុំភ្លេចប្រវត្តិសាស្ត្រដ៏ខ្មៅងងឹងមួយនេះ ហើយទប់ស្កាត់ ការពារធ្វើយ៉ាងណាកុំឱ្យប្រវត្តិសាស្ត្រនេះកើតឡើងវិញម្តងទៀត”។ ការចងចាំមិនមែនដើម្បីសងសឹកទេ ប៉ុន្តែដើម្បីកសាងសន្តិភាព យុត្តិធម៌ និងការផ្សះផ្សាជាតិ។ ការចងចាំនឹងផ្ដល់កម្លាំងឱ្យយើងបន្តទៅមុខដោយសេចក្ដីសង្ឃឹម និងសាមគ្គីភាព៕
ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/05/2026

    លំហូរក្បួនយានយន្ត ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង”

  • ហេង គីមឆន/
    20/05/2026

    លោក​ស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួម​ជាមួយ​ ឯកឧត្តម​ ឡោះ​ ម៉ាន​ អនុរដ្ឋលេខាធិការ​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំ​កិច្ចប្រជុំដោះស្រាយ ករណីអង្គការអ្នកអភិវឌ្ឍសហគមន៍ សូមអន្តរាគមន៍ដើម្បីទទួលបានផ្ទៃដីអភិវឌ្ឈន៍គម្រោងឥណទាន កាបូនលើព្រៃកោងកាង​ នៅខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/05/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះកិច្ចសន្យាព្រមព្រៀង ស្ដីពីការវិនិយោគ លេីអាជីវកម្មផ្ដល់សេវាប្រមូល បោសសម្អាត និងដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន នៅភូមិកោះស្ដេច ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    20/05/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានចុះបិទផ្សាយសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋស្តីពី ការតប្រព័ន្ធទឹកស្អាតនៅតាមចំណីដងផ្លូវសាធារណ: របស់រដ្ឋ ដែលស្ថិតក្នុងភូមិព្រែកខ្សាច់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    20/05/2026

    លោក ខេង សំខាន់ អភិបាលរងស្រុក បានចូលរួមកិច្ចប្រជុំឆ្លងសេចក្ដីព្រាងរបាយការណ៍ ស្ដីពីលទ្ធផលនៃចលនាប្រឡង ប្រណាំងអនុវត្តគោលនយោបាយ “ភូមិឃុំសង្កាត់ មានសុវត្ថិភាព” ប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្នាំ២០២៦ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    20/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអមដំណើរលលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុងដើម្បីចូលរួមពិធីប្រារព្ធទិវានៃការចងចាំ ២០ ឧសភា ឆ្នាំ ២០២៦ នៅវត្តជោតញ្ញាណ និងវត្តទេព្យនិមិត្ត (ហៅវត្តថ្មី)