អំពូលភ្លើងសូឡា ចំនួន ៣១០ បានដាក់បំភ្លឺផ្លូវសាធារណៈ ចាប់ពីចំណុចទីបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុងថ្មី មកចំណុចផ្លូវបំបែកចូលក្រុងខេមរភូមិន្ទ និងច្រកចូលផ្លូវជាតិលេខ១០ និងចំណុចផ្លូវបំបែកចូលទៅតំបន់ទេសចរណ៍ពាមក្រសោប។ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសំអាតផ្ទះយើងទាំងអស់គ្នា ដើម្បីការរស់នៅប្រកបដោយផាសុកភាព និងស្នើបងប្អូន ដែលធ្វើដំណើរតាមផ្លូវសាធារណៈ គោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗ កុំបោះចោលសំរាម ជាការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាបានអនាម័យ បរិស្ថានល្អ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!