លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញបានបើកវគ្គបណ្តុះបណ្តាលស្តីពី៖ “ការអប់រំបរិយាបន្នសម្រាប់មត្តេយ្យសិក្សា” ដែលរៀបចំដោយ ការិយាល័យអប់រំក្រៅប្រព័ន្ធ និងការិយាល័យអប់រំកុមារតូច ក្រោមអធិបតីភាព លោក ភុំ សារិទ្ធ អនុប្រធាននាយកដ្ឋាន ព្រមទាំងសមាសភាពចូលរួមចំនួន៤៦នាក់ ស្រី២៣នាក់។ កិច្ចប្រជុំនេះរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។




