មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលាទៅតាមទំនៀមទំលាប់ប្រពៃណី មុនចាប់ផ្ដើមដំណើរការសាងសង់អគារសម្រាក ព្យាបាលជំងឺទូទៅចំនួន១ខ្នង កម្ពស់២ជាន់ (Eo, E1) នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងស្វាមី និងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន ការិយាល័យរដ្ឋបាល និងការិយាល័យគណនេយ្យ នៃមន្ទីរសុខាភិបាលខេត្ត តំណាងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ អគារនេះជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ ដោយមានការគៀរគរការចូលរួមថវិកាសាងសង់ពីសំណាក់សប្បុរជនមួយចំនួនទៀត។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!