លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកមេឃុំមេភូមិជំនាប់ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការវិវត្តន៍នៃដំណោះស្រាយដីធ្លី ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដឹកនាំប្រជុំដោយ លោកស្រី អុី នារីនេត អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ (ក) សាលាខេត្តកោះកុង។
ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦





