លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំលោក តុង យ៉ាវ អភិបាលរងស្រុក លោក ញ៉ែម សាខាន មេបញ្ជាការកងរាជអាវុធហត្ថស្រុក ក្រុមការងារស្រុក និងអាជ្ញាធរឃុំកណ្ដោល បាននាំយកសម្ភារៈមួយចំនួន ចុះសួសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ខ្យល់កន្ត្រាក់(ខ្យល់ព្យុះប្រមោយដំរី) ដែលបណ្ដាលឱ្យរងការខូចខាតដល់ផ្ទះសម្បែងប្រជាពលរដ្ឋ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅវេលាម៉ោង៣និង៤០នាទីរសៀល ចំនួន ២២គ្រួសារ ស្ថិតនៅភូមិធ្នង់ចំនួន ២គ្រួសារ ខូចខាតសង្កសី ៣០សន្លឹក និងស៊ីប្រូ ១០សន្លឹក ភូមិតាំកន់ចំនួន ៤គ្រួសារ ខូចខាតសង្កសីចំនួន១៦សន្លឹក ភូមិកណ្ដោលចំនួន ៨គ្រួសារ ខូចខាតសង្កសី ៥៦សន្លឹក និងស៊ីប្រូចំនួន១០សន្លឹក ភូមិប្រលានចំនួន ៣គ្រួសារ ខូចខាត៤៥សន្លឹក និងភូមិសុវណ្ណាបៃតងចំនួន ៥គ្រួសារ ខូចខាតសង្កសីចំនួន ៤៨សន្លឹក។
ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០នាទីព្រឹក។













