រដ្ឋបាលឃុំកោះស្ដេច
លោក ស៊ន ស្រិញ មេឃុំស្ដីទី បានចាត់តាំងលោក ដូ សុខសាន្ត សមាជិកក្រុមប្រឹក្សាឃុំ ដឹកនាំលោក ចំរេីន សុវិជ្ជា ស្មៀនឃុំ នាំយកគ្រឿងឧបភោគបរិភោគមានដូចជា អង្ករ ទឹកសុទ្ធ ទឹកត្រី ទឹកសុីអុីវ ព្រមទាំងថវិការបស់រដ្ឋបាលឃុំចំនួន ២០មុឺនរៀល ជូនដល់ប្រជាពលរដ្ឋឈ្មោះ ដូ សុខឃីម ភេទស្រី អាយុ៧០ឆ្នាំ ដែលមានជំងឺកំពុងសំរាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦
May 11, 2026



