លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានចាត់តាំងក្រុមការងាររៀបចំបុណ្យសព គោរពវិញ្ញាណក្ខន្ធ ប្រគល់ថវិកាវិភាគទានមិត្តជួយមិត្តនិង បំពាក់ឋានន្តរសក្តិជូនសពលោកវរសេនីយ៍ ទោ ប៉ុក ឌុល ។
ព្រៃវែង ៖ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ភាព កុសល មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងបានអញ្ជើញជាអធិបតី ដឹកនាំក្រុមការងារ និងបានការចូលរួមពីលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំសំរោង ដើម្បីប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ បំពាក់ឋានន្តរសក្តិ ប្រគល់ថវិកាមិត្តជួយមិត្តទូទាំងយោធភូមិភាគទី៣ ចំនួន ១២លានរៀល រួមទាំថវិការរបស់សប្បុរសជន នាយទាហាន នាយទាហានរង និងពលទាហាន ជូនដល់គ្រួសារសពលោកវរសេនីយ៍ទោ ប៉ុក ឌុល នាតទាហាន តំបន់ប្រតិបត្តិការសឹករងកោះកុង បានពលី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅវេលាម៉ោង ៦ៈ៣០ នាទី ក្នុងជន្មាយុ ៥៦ឆ្នាំ ដោយជំងឺគាំងបេះដូង ក្នុងពេលបំពេញភារកិច្ច ប្រចាំការអន្តរាគមន៍ ការពារព្រំដែន កម្ពុជា-ថៃ។
ថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦






