កោះកុង រសៀលថ្ងៃអាទិត្យ ៩រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមពិធីបុណ្យសពគ្រួសារក្រីក្រចំនួន ០១គ្រួសារ ឈ្មោះ យ.ស.ខ អាយុ ៥៤ ឆ្នាំ ភេទប្រុស បានទទួលមរណភាពដោយរោគាពាធ នៅភូមិ១ (ម្ដុំមាត់ទឹក) សង្កាត់ស្មាច់មានជ័យ ក្នុងនោះមន្ទីរបានចូលបុណ្យជាថវិកាមួយចំនួន ។





