លោកស្រី រិន គន្ធា អភិបាលរងស្រុក បានអញ្ជើញជាគណ: អធិបតី ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមស្រុក សមាជិកក្រុមប្រឹក្សាឃុំប៉ាក់ខ្លង មេភូមិចាំយាម អនុភូមិ និងប្រជាពលរដ្ឋ ចូលរួមក្នុងកម្មវិធីវេទិកាផ្សព្វផ្សាយស្តីពី “សារសំខាន់នៃកិច្ចការពារកុមារ” ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
រៀបចំដោយ គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្តកោះកុង ដឹកនាំដោយ លោកជំទាវ ចេង វន្នី ប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ខេត្ត និងក្រុមការងារ។
ថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២៦
វេលាម៉ោង៧:៣០នាទីព្រឹក






