/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបសំណេះសំណាល ជាមួយតំណាងក្រុមប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍នានា ក្នុងខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបសំណេះសំណាល ជាមួយតំណាងក្រុមប្រជាពលរដ្ឋ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍នានា ក្នុងខេត្តកោះកុង។

១-ក្រុម ១៧៥គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីតាំងដីសំណងគោលនយោបាយ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងស្ករ និងចំការអំពៅកន្លងមក និងស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិលើដីធ្លីដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែង។
២-ក្រុម ១៩៧គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការដោះស្រាយករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន ស្ករ និងចំការអំពៅ និងក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័ និងស្នើសុំទាមទារសំណងលើការឈូសឆាយដំណាំ។
៣-ក្រុម ២០០គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយទាមទារសំណងចំនួន ៦,០០០ដុល្លារសហរដ្ឋអាមេរិក ក្នុង១គ្រួសារ ពីក្រុមហ៊ុនអង់គ្លេស ដែលទទួលទិញស្ករសម្រេចពីប្រទេសកម្ពុជា ឈ្មោះ ថែតអែនឡាយ។
៤-ក្រុម ៧៥គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការដោះស្រាយសម្រាប់ប្រជាពលរដ្ឋ ៥គ្រួសារ ដែលមិនទាន់បានទទួលសំណងដោះស្រាយនៅឡើយ។
៥-ក្រុម ៧៦៦គ្រួសារ ស្នើសុំដីសម្បទានសង្គមកិច្ច។
៦-ក្រុម ៨៤៣គ្រួសារ ស្នើសុំកិច្ចអន្តរាគមន៍ជួយពន្លឿនការដោះស្រាយករណីវិវាទដីធ្លីជាមួយក្រុមហ៊ុន ស្ករ និងចំការអំពៅ និងក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខាល់ឈ័រ។

ជាលទ្ធផល សំណើ និងសំណូមពរ របស់តំណាងក្រុមប្រជាពលរដ្ឋនីមួយៗ ត្រូវបានទទួលយក និងធ្វើសេចក្តីរាយការណ៍បន្ត ជូនក្រសួង ស្ថាប័ន និងក្រុមហ៊ុនពាក់ព័ន្ធ ដោះស្រាយ ជាសមត្ថកិច្ចជំនាញ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមជាគណៈអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី មគ្គុទេសក៏ព្យាបាលគ្លីនិក ផ្នែកវេជ្ជសាស្ត្រទូទៅ សល្បសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ ទុតិយា ជូនប្រជាពលរដ្ឋ ចំនួន១នាក់ និងចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន 8 នាក់ ស្រី៣នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ដែលរៀបចំដោយក្រសួងសុខាភិបាល ស្ដីពី ការពិនិត្យលទ្ធផល និងទិន្នន័យផ្នែកវះកាត់ និងផ្នែកសង្គ្រោះបន្ទាន់ ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យទាំង៦១ ដែលស្ថិតក្នុងគម្រោងរបស់ក្រសួងសុខាភិបាលក្នុងការជួសជុលកែលម្អអគារសង្គ្រោះបន្ទាន់ និងអគារវះកាត់។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារ​ ចុះសម្អាតកាយដី​ ភក់​ សំរាម​ និងថ្ម​ នៅក្នុងប្រលាយបង្ហូរទឹកសាធារណ:ដែលកកស្ទះ​ ព្រមទាំងបានត្រៀមរៀបចំដាក់គម្របលេីប្រលាយ

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានឧបត្ថម្ភការ៉ូចំនួន៥៦កេស ដល់លាលាបឋមសិក្សាពាមកាយ សម្រាប់ក្រាលបន្ទប់អាគារថ្នាក់មត្ដេយ្យ