លោកសុខភិរម្យ អភិបាលរង តំណាង លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ជាមួយអង្គការ United world School (UWS) និងលោក នង សំអុល ប្រធានការិយាល័យ រដ្ឋបាលបុគ្គលិក និងបណ្ដុះបណ្ដាល នៃមន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកោះកុង ស្ដីពីគម្រោងស្នើសុំអគារសិក្សា និងសម្ភារៈបរិក្ខារសិក្សាមួយចំនួនសម្រាប់ផ្ដល់ជូនសាលាបឋមសិក្សាកោះកុងក្នុង ស្ថិតក្នុងភូមិកោះកុងក្នុង ភូមិត្រពាំងរូង ស្រុកកោះកុង។ជាលទ្ធផល តំណាងអង្គការបានទទួលយកសំណើគម្រោងខាងលើទៅពិភាក្សានិងសុំសេចក្ដីសម្រេចពីនាយកអង្គការប្រចាំប្រទេសកម្ពុជា ដោយសន្យាថានឹងឆ្លើយតបមកវិញក្នុងពេលឆាប់ៗខាងមុខនេះ។