លោក ខេង សំខាន់ អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំ លោក សាត មុនីរិន្ទ ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបូទុមសាគរ ចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យ និងជំរុញការអនុវត្ត គោលនយោបាយ”ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការងារអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ខេត្តកោះកុង។ នៅសាលមហោស្រពខេត្តកោះកុង
ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹក















