លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកអភិបាលរងស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការងារអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ និងទិសដៅ ការងារឆ្នាំ២០២៦ នៅខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។
……………………….
ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦
















