/ / /

វគ្គបណ្តុះបណ្តល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលស្រុកកោះកុង

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តល ស្តីពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅរដ្ឋបាលស្រុកកោះកុង។

លោកអភិបាលរងខេត្ត បានលើកឡើងថា ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺ បានបោះជំហានទៅមុខបានមួយកម្រិតទៀត ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋហើយមានការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធ អំណាច និងធនធានទំាងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធ៌មសង្គម។ នៅចុងឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យចំនួន ០៤ ក្នុងនោះរួមមាន៖ អនុក្រឹត្យ ស្តីពី មុខងារ និងរចនាសម្ព័ន្ធក្រុង, អនុក្រឹត្យ ស្តីពី មុខងារ និងរចនាសម្ព័ន្ធស្រុក, អនុក្រឹត្យ ស្តីពី មុខងារ និងរចនាសម្ព័ន្ធខណ្ឌ នៃរាជធានីភ្នំពេញ និង អនុក្រឹត្យ ស្តីពី ការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលឲ្យទៅរដ្ឋបាលរាជធានី ខេត្ត។ ចំពោះអនុក្រឹត្យទាំង០៤ខាងលើនេះ មានអនុក្រឹត្យចំនួន០២ ដែលយើងទាំងអស់គ្នាបានសហការគ្នា រៀបចំផ្ទៀងផ្ទាត់ បញ្ជីឈ្មោះមន្ត្រី ការវាយតម្លៃលើសមត្ថភាព និងបទពិសោធន៍ការងារ ដើម្បីជ្រើសរើសតែងតាំងជាប្រធានការិយាល័យ ហើយដែលការងារនេះគឺមានលក្ខណៈស្មុគស្មាញ និងតក់ក្រហល់បំផុត (ដូចជាមានពេលវេលាតែមួយសប្តាហ៍ ឬ ១០ថ្ងៃ) គឺត្រូវរៀបចំឱ្យបានរួចរាល់ ស្របតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល តាមរយៈអនុក្រឹត្យដែលបានដាក់ចេញ និងសេចក្តីសម្រេចរបស់ គ.ជ.អ.ប ស្តីពី ការដាក់ឲ្យអនុវត្តផែនការសកម្មភាព និងក្របខណ្ឌពេលវេលាសម្រាប់អនុវត្តអនុក្រឹត្យ ស្តីពី មុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    09/04/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូល មកដល់នាពេលឆាប់ៗខាងមុខនេះ

  • ហេង គីមឆន/
    09/04/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម ញ៉ែម វ៉ាន់នី សមាជិកនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ចុះពិនិត្យ និងបើកប្រអប់បណ្ដឹង នៅក្នុងពន្ធនាគារខេត្តកោះកុង

  • ហេង គីមឆន/
    09/04/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ អ៊ូ សាន សាយ ឈុំ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូល មកដល់នាពេលឆាប់ៗខាងមុខនេះ

  • ហេង គីមឆន/
    09/04/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចបហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបហារដ្ឋសភាធិការធិបតី នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈាន ចូលមកដល់នាពេលឆាប់ៗខាងមុខនេះ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    09/04/2026

    លោក យន សុជាតិ អនុប្រធានមន្ទីរ តំណាងលោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចូលរួមពិធី​ក្រុង​ពាលី​ សូមសេចក្ដី​សុខ​សប្បាយ​ ដើម្បីអបអរសាទរពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ឆ្នាំ​មមី​ អដ្ឋ​ស័ក​ ព.ស.២៥៧០​ គ.ស.២០២៦​

  • ហេង គីមឆន/
    09/04/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជានាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ និងលោកជំទាវ តៅ តឿន ទៀ បាញ់ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈាន ចូលមកដល់នាពេលឆាប់ៗខាងមុខនេះ