លោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ តំណាង លោក ចេង មុនីរិទ្ធ អភិបាលស្រុក បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំលើការងារអនាម័យបរិស្ថាន(សំរាម) រវាងអាជ្ញាធរនិងក្រុមហ៊ុនវីរៈប៊ុនថាំអេសប្រេស នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ។
លោកអភិបាលរងស្រុកបានមានប្រសាសន៍ ជំហានបន្ទាប់នេះអាជ្ញាធរឃុំ បានព្រមព្រៀងប្រគល់ការងារអនាម័យលើកោះស្ដេចជូនក្រុមហ៊ុនដើម្បីគ្រប់គ្រងបន្ដដឹកជញ្ជូន ប្រមូលកម្រៃសេវាសំរាមបន្ដពីប្រជាពលរដ្ឋលើកោះស្ដេច។
សំរាមលើកោះស្ដេចមិនត្រូវបានដុតលើកោះស្ដេចទៀតទេ សំរាមទាំងនោះដឹកជញ្ជូនទៅដីគោក ។
ចំពោះក្នុងនាមអាជ្ញាធរភូមិ ឃុំ ស្រុក សមាសភាពពាក់ពន្ធ័ចូលរួមសហការលើការងារនេះជានិច្ច។
ហើយការងារសំរាមនេះ យើងបានធ្វើច្រើនណាស់ ប្រជាពលរដ្ឋក៏មានការយល់ដឹងច្រើន ព្រោះគាត់សុទ្ធតែពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះ យើងព្យាយាមផ្សព្វផ្សាយបន្ដទៀត ពីការញែកសំរាម ពីការទុកដាក់សំរាម រួមគ្នាទាំងអស់គ្នាដើម្បីកោះស្ដេចស្អាត គ្មានសំរាម គ្មានសំណល់ប្លាស្ទិក ។
ដោយមានការអញ្ជើញចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកស្រីជំទប់២ តំណាងប៉ុស្ដិ៍នគរបាលកោះស្ដេច លោកស្រីមេភូមិកោះស្ដេច
កិច្ចប្រជុំនៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
====================
ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦





