/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមវេទិកាពិគ្រោះយោបល់ និងទស្សនកិច្ចសិក្សាអំពីគម្រោង PROBLUE ស្តីពីសសរស្តម្ភនៃវិស័យវារីវប្បកម្ម និងទេសចរណ៍ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលជាគម្រោងគាំទ្រដោយធនាគារពិភពលោក WorldBank

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត ចូលរួមវេទិកាពិគ្រោះយោបល់ និងទស្សនកិច្ចសិក្សាអំពីគម្រោង PROBLUE ស្តីពីសសរស្តម្ភនៃវិស័យវារីវប្បកម្ម និងទេសចរណ៍ នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដែលជាគម្រោងគាំទ្រដោយធនាគារពិភពលោក WorldBank នៅរីស៊ត Royal Sand នៃក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ កម្មវិធីនេះនឹងមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តកោះកុង ក្រុមការងារនៃធនាគារពិភពលោក WorldBank និងវិស័យឯកជន។ គោលបំណងនៃវេទិកា គឺដើម្បីពិគ្រោះយោបល់លើសេចក្តីព្រាងរបាយកាណ៍ និងការសិក្សាគម្រោងPROBLUE ដែលជាគម្រោងពាក់ព័ន្ធនឹងសេដ្ឋកិច្ចសមុទ្រ( Blue Economy) ក្នុងគោលដៅអាទិភាពនៃទេសចរណ៍តំបន់ឆ្នេរសមុទ្រ និងវារីវប្បកម្មសមុទ្រ។ ក្រៅពីវេទិកាពិគ្រោះយោបល់ ក្រុមការងារក៏បានទស្សនកិច្ចសិក្សា និងជួបសម្ភាសន៍ជាមួយអាជ្ញាធរ និងតំណាងសហគមន៍នៅកោះរ៉ុង និងកោះរ៉ុងសន្លឹមអំពីបញ្ហាប្រឈម និងដំណោះស្រាយនៃការលើកកម្ពស់ជីវភាពរបស់សហគមន៍នៅតំបន់កោះទាំង២នេះ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក តុង យ៉ាវ អភិបាលរងស្រុក បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក នៅ វុទ្ធី នាយករដ្ឋបាល បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើរបាយការណ៍លទ្ធផលការងារសម្រេចបានប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកបូទុមសាគរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោកស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យនិងផ្ដល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុក ឆ្នាំ២០២៦-២០២៨

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំលោក ហាក់ បូរ៉ា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកមេឃុំទាំង៤ នៃស្រុកបូទុមសាគរ អញ្ជើញចូលរួមកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្ដកោះកុង ដែលពុំទាន់មានភាពច្បាស់លាស់

  • ហេង គីមឆន/
    27/05/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង​ បានទទួល​គណៈប្រតិភូ​អញ្ជើញ​មក​ពីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ដឹកនាំដោយលោក​ រ៉ាយ​ ប៊ុនធឿន​ ប្រធាន​នាយកដ្ឋាន​ ដេីម្បី​ចុះ​មកសំណេះសំណាល និងពិភាក្សាការងារមួយចំនួន និងសុំកិច្ចសហការពីមន្ទីរចុះសិក្សា​ និងប្រមូលទិន្នន័យព័ត៌មានអំពីសេវាផ្កាយរណបនៅក្នុងខេត្ត

  • ហេង គីមឆន/
    27/05/2026

    លោក អ៊ុក សុតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ដើម្បីត្រៀមរៀបចំ សម្រាប់ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង