លោកវរសេនីយ៍ឯក មាស សុន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត បានដឹកនាំកម្លាំងចូលរួមស្តាប់អង្គប្រជុំ
១.ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថ ខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៦ ។
២.បទបញ្ជាស្ដីពីការពារសន្តិសុខ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ។
៣.ផែនការរដូវវស្សាឆ្នាំ២០២៦ តាមប្រព័ន្ធ video conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
សមាសភាពចូលរួម លោកនាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការកងអនុសេនាធំ។
ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦








