ស្រុកកោះកុង ៖ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកកោះកុង បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្ដិទី៤ ក្រោមអធិបតីភាព លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង ដើម្បីពិនិត្យ និងអនុម័តលើកាងារសំខាន់ៗ មួយចំនួន និងកិច្ចការអនុវត្តបន្ត របស់រដ្ឋបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។
សមាសភាពអញ្ជើញចូលរួមមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយករដ្ឋបាល លោក លោកស្រីនាយករងរដ្ឋបាល លោកអធិការស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ អង្គភាព ចំណុះរដ្ឋបាលស្រុកកោះកុង លោក លោកស្រីមេឃុំទាំង៤។








