/ / /

លោក ខេង គង់ អភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក អាជ្ញាធរឃុំកណ្តោល ចុះប្រជុំពិភាក្សា ពិនិត្យ និងសម្របសម្រួលទំនាស់រឿងជួសជុលផ្លូវលំសាធារណៈ ស្ថិតនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ខេង គង់ អភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក អាជ្ញាធរឃុំកណ្តោល ចុះប្រជុំពិភាក្សា ពិនិត្យ និងសម្របសម្រួលទំនាស់រឿងជួសជុលផ្លូវលំសាធារណៈ ស្ថិតនៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្រោយពីការសម្របសម្រួល និងចុះពិនិត្យទីតាំងជាក់ស្តែងរួចមក ភាគីពាក់ព័ន្ធទាំងអស់បានឯកភាពយល់ព្រមដូចខាងក្រោម៖

១. អាជ្ញាធរឃុំ ត្រូវធ្វើការជួសជុលផ្លូវលំដោយប្រើប្រាស់ថវិកាមូលនិធិឃុំ ឬការកៀគរពីសប្បុសជន
២. ការជួសជុលផ្លូវនេះ ត្រូវធ្វើឆាប់ៗខាងមុខនេះ
៣. ប្រជាពលរដ្ឋអមសងខាងផ្លូវ អាចបោះបង្គោលវាយបន្លាលួសបាន ដោយត្រូវមានគម្លាតពីផ្លូវ ០.២០ម៉ែត្រ
៤. ភាគីទាំងអស់ ត្រូវចូលរួមចុះពិនិត្យ និងបង្គោលព្រំតាមទីតាំងដីរៀងៗខ្លួន នារសៀលនេះ ដើម្បីឱ្យសម្រេចនូវលទ្ធផលដែលស្មារតីអង្គប្រជុំបានឯកភាពគ្នា

ប្រភពរដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ May 4, 2026

ម៉ោង ០៩:០០ នាទីព្រឹក

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក  និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល 

  • ហេង គីមឆន/
    27/05/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខសាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់សំបុត្រ ជាលទ្ធផល ទទួលបានលិខិតចំនួន ៧សន្លឹក

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ជុំ សាម៉េត អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    27/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្ដកោះកុង

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ប៉ុល សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦