ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានទទួលស្វាគមន៍ និងប្រជុំពិភាក្សាជាមួយគណៈប្រតិភូនៃធនាគារពិភពលោក (World Bank) ដឹកដោយលោកស្រី លី ណារ៉េត នៅសាលប្រជុំមន្ទីរសុខាភិបាល ក្នុងគោលបំណង ពិភាក្សាការងារមួយចំនួន និងពិនិត្យវឌ្ឍនភាពនៃការអនុវត្តសកម្មភាពនានាដែលគាំទ្រដោយគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) ប្រមូលទិន្នន័យ និងធាតុចូលសំខាន់ៗសម្រាប់ត្រៀមរៀបចំបេសកកម្មគាំទ្រការអនុវត្ត វាតម្លៃលើផ្នែកបច្ចេកទេសរួមមាន មូលនិធិសមធម៌សុខាភិបាល ប្រព័ន្ធ NQEMT-2 ការគ្រប់គ្រងជំងឺមិនឆ្លង និងមុខងារនៃប្រព័ន្ធព័ត៌មានវិទ្យា (កំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិច EME និងប្រព័ន្ធ PMRS 2.0)
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!