/ / /

លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត

លោក សុខ ចេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងតំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ធនាគារដៃគូ ព្រមទាំងអភិបាល អភិបាលរង នាយករដ្ឋបាល នាយកទីចាត់ការហិរញ្ញវត្ថុ និងប្រធានអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ទាំង២៥ សរុបប្រមាណ២៥០រូប។

បន្ទាប់ពីឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអានរបាយការណ៍សង្ខេបស្តីពីការដាក់អនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្តរួចមក ឯកឧត្តម ស សុខា បានមានប្រសាសន៍ដោយសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានផ្ដល់កិច្ចសហការគាំទ្រ និងការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីធានាដល់ការសម្រេចឱ្យបាននូវគោលបំណងរួមរបស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់ការផ្តល់សេវាសាធារណ: និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ។

ឯកឧត្តមមានប្រសាសន៍ថា កម្មវិធីព័ត៌មានវិទ្យានេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងដំណើរការកំណែទម្រង់រដ្ឋបាលសាធារណៈ និងការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីសំដៅបន្តពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលសម្រាប់ផ្ដល់សេវាសាធារណៈឱ្យកាន់តែកៀកជិតប្រជាពលរដ្ឋ មានភាពងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីនៃការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ។

ឯកឧត្តមបញ្ជាក់បន្ថែមថា កម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលប្រកាសដាក់ឱ្យអនុវត្តនៅពេលនេះ នឹងមានសេវាសរុបចំនួន១៨៣ លើការងារ និងវិស័យជំនាញចំនួន៩ រួមមាន៖ ១.ការងារនីត្យានុកូលកម្ម ២.ការងាររដ្ឋបាល ៣. វិស័យឧស្សាហកម្ម និងសិប្បកម្ម ៤.វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥.វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ៦.វិស័យទេសចរណ៍ ៧.វិស័យសាធារណការ និងដឹកជញ្ជូន ៨.វិស័យរ៉ែ និងថាមពល និង៩.វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

តាមរយៈប្រព័ន្ធអនឡាញនេះ ប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យស្នើសុំសេវានៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តទាំងអស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់ធ្វើដំណើរមកផ្ទាល់ឡើយ។ ចំពោះការបង់កម្រៃសេវា ប្រជាពលរដ្ឋអាចទូទាត់តាមប្រព័ន្ធធនាគារដៃគូណាមួយ (ABA, ACELEDA ) ឬកម្មវិធីទូរសព្ទដៃនៃយន្តការច្រកចេញចូលតែមួយ ដែលក្នុងនោះរាជរដ្ឋាភិបាលបានគិតគូរជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ដោយមិនមានការគិតកម្រៃសេវាបន្ថែមសម្រាប់ការបង់ប្រាក់តាមប្រព័ន្ធធនាគារដៃគូនោះទេ។ កត្តាទាំងនេះ ប្រជាពលរដ្ឋអាចសន្សំបានទាំងពេលវេលា ទាំងថវិកា ព្រមទាំងកាត់បន្ថយហានិភ័យនៃការធ្វើដំណើរផងដែរ។
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកស្រែអំបិល/
    27/05/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក  និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល 

  • ហេង គីមឆន/
    27/05/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅខាងមុខសាលាខេត្ត ខាងមុខអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ខាងមុខមន្ទីរ អង្គភាព សាលាឃុំ សង្កាត់ ក្នុងស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ចំនួន១៥ ប្រអប់សំបុត្រ ជាលទ្ធផល ទទួលបានលិខិតចំនួន ៧សន្លឹក

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ជុំ សាម៉េត អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    27/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្ដកោះកុង

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ប៉ុល សុគុណ អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ​ និងជាអនុប្រធានកិត្តិយសសាខា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៥០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦