ស្រុកកោះកុង៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុក តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំលោក ជួន ចិន្តា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ដើម្បីចុះផ្សព្វផ្សាយអំពីច្បាប់ស្តីពី ការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន និងសម្អាតអនាម័យបរិស្ថាន នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។




