/ / /

លោក​ សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជេីញជាគណៈអធិបតី នឹងបានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក ចូលរួមក្នុងពិធីទម្លាក់ថ្មបេតុងសិប្បនិម្មិតក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្ដេច​ នៅឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង ចំនួន១២ប្រអប់បន្ថែម សរុប២៦ប្រអប់ ក្រោមអធិបតីភាពលោក​ជំទាវ​ អ៉ឹម​ រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក គិត សុផា អភិបាលរងខេត្តកោះកុងលោកបណ្ឌិត​ ហម ច័ន្ទដេត​ នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ​ និងរុក្ខជាតិ

លោក​ សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជេីញជាគណៈអធិបតី នឹងបានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក ចូលរួមក្នុងពិធីទម្លាក់ថ្មបេតុងសិប្បនិម្មិតក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្ដេច​ នៅឃុំកោះស្ដេច​ ស្រុកគិរីសាគរ​ ខេត្តកោះកុង ចំនួន១២ប្រអប់បន្ថែម សរុប២៦ប្រអប់ ក្រោមអធិបតីភាពលោក​ជំទាវ​ អ៉ឹម​ រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក គិត សុផា អភិបាលរងខេត្តកោះកុង
លោកបណ្ឌិត​ ហម ច័ន្ទដេត​ នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ​ និងរុក្ខជាតិ ។

ការទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និងទប់ស្កាត់បទល្មើសនេសាទ ក្នុងគោលបំណងនៃការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលក្នុងដែនជម្រកត្រី និងជំរុញការអនុវត្តច្បាប់ស្ដីពីជលផល ការលុបបំបាត់បទល្មើសជលផលគ្រប់ប្រភេទ ការពង្រឹងសមត្ថភាពគ្រប់គ្រងសហគមន៍នេសាទ និងជំរុញការអភិវឌ្ឍវារីវប្បកម្ម ដើម្បីធានាឱ្យបាននូវនិរន្តរភាពធនធានជលផល ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលផលិតផលជលផលសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងសហគមន៍ ហើយលក្ខណៈពិសេសជាការទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្ដនៅកោះស្ដេច ស្ទូចត្រី ក្បែរៗកោះស្ដេចក៏បាន ថ្ងៃអនាគតកោះស្ដេចប្រាកដនឹងប្រែក្លាយកោះស្ដេច ជាសារៈមន្ទីរក្រោមសមុទ្រដ៏ស្រស់ស្អាត ព្រមទាំងជារបាំងការពារក្រោមបាតសមុទ្រដ៏រឹងមាំង។

ព្រមទាំងមានការអញ្ជេីញចូលរួមពីលោកស្រីប្រធានមន្ទីររុក្ខាប្រម៉ាញ់ និងនេសាទខេត្តកោះកុង លោកអធិការនគរបាលស្រុក លោកមេបញ្ជាការរងកង័រាជអាវុធហត្ថស្រុក នាយខណ្ឌជលផលខេត្តកោះកុង លោកនាយករងរដ្ឋបាលស្រុក លោកមេឃុំកោះស្ដេចស្ដីទី​​ ប្រជានេសាទ​ និងគណៈកម្មការសហគមន៍នេសាទសម្រស់កោះស្ដេច​នៅ
Royal Beach resort ។

………………………………………..

ថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/04/2026

    រដ្ឋបាលឃុំកោះស្ដេច បាននាំយកអង្ករមួយបាវ ទំងន់ ២៥គីឡូក្រាម   ព្រមទាំងថវិកាចំនួន ២០មុឺនរៀល ចូលរួមបុណ្យសពលោកតា សូ ចុង អាយុ ៦៨ឆ្នាំ ដែលបានទទួលមរណៈភាពដោយសាររោគាពាធស្ថិតនៅភូមិពាមកាយ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/04/2026

    លោក ខេង សំខាន់ អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងរបាយការណ៍លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែមេសា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/04/2026

    លោក ទេពទ្រឹម ឈុំ សមាជិកក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានច័លរួមកម្មពិធីព្រឹត្តិការណ៍សហគមន៍ ដែលរៀបចំឡើតដោយរដ្ឋបាលឃុំអណ្តូងទឹក ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងពីការសម្រាលកូនដោយសុវត្ថិភាព ការបំបៅកូនដោយទឹកដោះម្តាយនិង ការផ្តល់អាហារូបត្ថម្ភ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    24/04/2026

    លោកស្រី សាត សុវណ្ណរ៉េត និងលោកទេពទ្រឹម ឈុំ សមាជិកក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក បានច័លរួមកម្មពិធីព្រឹត្តិការណ៍សហគមន៍ ដែលរៀបចំឡើតដោយរដ្ឋបាលឃុំកណ្តោលក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងពីការសម្រាលកូនដោយសុវត្ថិភាពការបំបៅកូនដោយទឹកដោះម្តាយនិង ការផ្តល់អាហារូបត្ថម្ភ

  • ហេង គីមឆន/
    24/04/2026

    សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការសុខភាពសិក្សាខេត្តកោះកុង និងបង្កើតក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការសុខភាពសិក្សាខេត្តកោះកុង

  • ហេង គីមឆន/
    24/04/2026

    លោកឧត្តមសេនីយ៍ទោ គង់​ មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោក លោកស្រីស្នងការរង លោកនាយ នាយរង ការិយាល័យ លោកមេបញ្ជាការវរព្រំដែនគោកលេខ៨២៧ និងលោកអធិការ អធិការរងទទួលការងារព្រហ្មទណ្ឌ​ គ្រឿង​ញៀន​ និង​ចរាចរណ៍​ទាំង ៧ក្រុង ស្រុក រៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមេសា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង