មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកោះកុង បានរៀបចំកម្មវិធីស្តីពីការចុះត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥) និងកម្មវិធីប្រគល់-ទទួលកំព្យូទ័រជូនរដ្ឋបាលឃុំ ចំនួន ៤ ក្នុងខេត្តកោះកុង ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាលរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង, លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងលោក នូ សុបញ្ញា ប្រធានប្រតិភូ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ នៅសាខាកាកបាទក្រហមខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦



























