កោះកុង ថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់ លោកស្រី ចេង ពេជ្រធីតា អនុប្រធានមន្ទីរ ដឹកនាំមន្ត្រី ០១រូប ចូលរួមសិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពក្រុមការងារអធិការកិច្ចវិស័យពិការភាព ក្រោមអធិបតីភាព លោកជំទាវ លៀង ស្រីម៉ុល រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួង។












