លោក គាត សុរិយា ប្រធានការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថានស្ដីទី និងមន្ត្រីអមដំណើរ ០១រូប បានសហការជាមួយក្រុមការងារនៃអគ្គនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត ដែលដឹកនាំដោយលោក សួង ម៉ារ៉ាឌី ដើម្បីចុះវាយតម្លៃចលនាប្រឡងប្រណាំង «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខណ្ឌលក្ខណៈសម្បត្តិទី៦ ប្រចាំឆ្នាំ២០២៦។
សកម្មភាពនេះធ្វើឡើងក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន មន្ត្រីមន្ទីរបរិស្ថាន អាជ្ញាធរក្រុងខេមរភូមិន្ទ និងអាជ្ញាធរសង្កាត់ស្មាច់មានជ័យ សរុបចំនួន ១១រូប (ស្រី ១រូប)។
ថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦







