សកម្មភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំ ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ៖
១. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់ គ.ម ០២+៣៥០
២. បន្តការងារថែទាំជាប្រចាំផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូCRS2 ត្រង់ គ.ម ១៣៨+០០០-គ.ម១៣៩+000
៣. បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ១៤៨៦ សកម្មភាពកៀសម្រួលតួថ្នល់ក្រាលគ្រួសក្រហម ៕