ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រីអភិបាលរង នៃគណៈអភិបាល លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងសាខាជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ។
របៀបវារៈ នៃកិច្ចប្រជុំ រួមមាន :
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
-របាយការណ៍ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង ប្រចាំខែមីនា ឆ្នាំ២០២៦
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំខែមីនា ឆ្នាំ២០២៦
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវេទិកាផ្សព្វផ្សាយនិង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង នៅតាមក្រុង ស្រុក ឆ្នាំ២០២៥
-ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពី ការផ្តល់សេវារដ្ឋបាល ប្រចាំខែវិច្ឆិកា ខែធ្នូ ឆ្នាំ២០២៥ និងខែមករា ខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកក្រុមប្រឹក្សា
-បញ្ហាផ្សេងៗ
ថ្ងៃព្រហស្បតិ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦


























































