/ / / / /

សេចក្តីជូនដំណឹង ស្តីពីការបង្កើត Facebook Page របស់ស្នាក់ការរដ្ឋាករទឹកកោះកុង

សេចក្តីជូនដំណឹង
ស្តីពី : ការបង្កើត Facebook Page របស់ស្នាក់ការរដ្ឋាករទឹកកោះកុង។
មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូន ដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ទាំងអស់មេត្តាជ្រាបថា÷ ដើម្បីធានាលើការផ្គត់ផ្គង់ទឹកស្អាត ក្នុងតំបន់សេវាកម្មបានគ្រប់ពេលវេលា រដ្ឋាករទឹកខេត្តកោះកុងបានបង្កើត Facebook Page ជាផ្លូវការក្នុងការតាមដាន និងទទួលយកព័ត៌មានត្រលប់មកវិញ ពីបញ្ហាបែកធ្លាយទុយោផ្គត់ផ្គង់ទឹកស្អាតតាមផ្ទះ តាមដងផ្លូវ ដាច់ទឹកប្រើប្រាស់ ទឹកល្អក់កករ និងបញ្ហាផ្សេងៗទៀតដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវារបស់ក្រុមហ៊ុនផងដែរ ដើម្បីអោយក្រុមហ៊ុនបានចុះទៅជួសជុល និងដោះស្រាយបានទាន់ពេលវេលា។
ន័យដូចបានជម្រាបជូនខាងលើអាចទំនាក់ទំនងបានតាមរយ: ÷
១- Facebook Page (រដ្ឋាករទឹកខេត្តកោះកុង-Koh Kong Water Supply)
២-លេខទូរស័ព្ទ 016 729 145 រឺ 011 729 145
៣-Line និង Telegram (តាមរយ:លេខទូរស័ព្ទខាងលើ)។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/05/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានទទួលស្វាគមន៍សាស្រ្តាចារ្យ Teng Xin (តេង សុីន) ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវសមុទ្រ នៃវិទ្យាស្ថានបច្ចេកវិទ្យាសាគរចិន ក្រសួងធនធានធម្មជាតិចិន ក្នុងកិច្ចប្រជុំពិភាក្សាប្រមូលទិន្នន័យ និងព័ត៌មាន សម្រាប់ធ្វើបច្ចុប្បន្នភាពទិន្នន័យកោះ ស្ថិតក្នុងខេត្តតំបន់ឆ្នេរ សមុទ្រទាំង៤ នៃដែនសមុទ្រប្រទេសកម្ពុជា

  • ហេង គីមឆន/
    13/05/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ ផ្សារក្តាម និងផ្លូវភ្លោះ-វិថីម្ហូបអាហារ

  • ហេង គីមឆន/
    13/05/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់ គ្រឿងឧបភោគ បរិភោគមួយចំនួន ជូនកម្លាំងវរ:សេនាតូចការពារកោះឆ្នេរ

  • ហេង គីមឆន/
    13/05/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រគល់ គ្រឿងឧបភោគ បរិភោគមួយចំនួន កម្លាំងប្រតិបត្តិការសឹករងមណ្ឌលសីមា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/05/2026

    លោក ពេជ្រ សិលា អភិបាលរងស្រុក តំណាងឲ្យលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំសម្របសម្រួលបញ្ហាទំនាស់ព្រំដី  ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/05/2026

    លោកស្រី អ៉ិន សុភី អភិបាលរងស្រុកបូទុមសាគរ តំណាងលោកអភិបាលស្រុក និងលោក អាន ចាន់គង្គារ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្រ្តកម្ពុជា ២០២៤-២០៣០ របស់រដ្ឋបាលខេត្តកោះកុង