លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំងនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកថ្មបាំង បានដឹកនាំ លោក លោកស្រីសមាជិក សមាជិកាយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកថ្មបាំង និងមានការអញ្ជើញចូលរួមពីលោកមេឃុំ លោកគ្រូ អ្នកគ្រូ កម្លាំងនគរបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន អញ្ជើញពិសារនំបញ្ចុកសាមគ្គីភាព និងចែកសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់កូនសិស្ស ស្ថិតនៅភូមិស្ពានក្តារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦





