/ / /

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងបណ្ដាញសង្គមរដ្ឋបាលខេត្តកោះកុង សម្រាប់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ស្តីពីការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងបណ្ដាញសង្គមរដ្ឋបាលខេត្តកោះកុង សម្រាប់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្ត។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា បច្ចុប្បន្នជាសម័យបច្ចេកវិទ្យា ឌីជីថល រាល់បណ្ដាញសង្គម ពិតជារួមចំណែកសំខាន់ ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មាន ចំណេះដឹង ជាពិសេសបណ្ដាញសង្គមហ្វេសប៊ុកតែម្តង ដែលជាទីពេញនិយមបំផុតសម្រាប់មនុស្សសម័យទំនើបនេះ។ ស្របពេលដែលចែកជាកំពុងតែរីកចម្រើនពីមួយថ្ងៃទៅថ្ងៃ ក្រុមការងារព័ត៌មានជាតិខេត្តកោះកុង ក៏បានសិក្សាចងក្រងរៀបរៀង និងចែករំលែកព័ត៌មានអំពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រឹត្តិការណ៍សំខាន់ៗ រួមនិងព័ត៌មានវិស័យទេសចរណ៍ជាច្រើននៅទូទាំងខេត្ត នៅក្នុងគេហទំព័រ និងហ្វេសប៊ុក រដ្ឋបាលខេត្តកោះកុង ហ្វេសប៊ុកផេករបស់នាងខ្ញុំ និងបណ្ដាញសង្គមផ្សេងៗដែលទទួលបានពីក្រុមការងារមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ជុំវិញខេត្តកន្លងមក។
វគ្គផ្សព្វផ្សាយរបស់យើងនាពេលនេះ គឺជាបរិបទដ៏មានសារៈសំខាន់សម្រាប់ការចែករំលែក និងផ្ដល់ចំណេះដឹងបន្ថែមជូនគ្នាទៅវិញទៅមក ក្នុងការប្រើប្រាស់បណ្ដាញសង្គមឱ្យបានត្រឹមត្រូវល្អប្រសើរសម្រាប់ខ្លួនយើង និងអង្គភាព។ ការរៀនសូត្រពីបទពិសោធន៍បរទេសអាចឲ្យយើងទទួលបាននូវទស្សនទានថ្មីៗ ប៉ុន្តែការរៀនសូត្រពីគ្នាទៅវិញទៅមកដោយផ្ទាល់មិនត្រឹមតែផ្ដល់នូវទស្សនទានថ្មីៗប៉ុណ្ណោះទេ តែអាចផ្ដល់នូវចំណេះដឹងតែត្រូវនិងបរិបទនៃយុគសម័យបច្ចេកវិទ្យាដ៏ទំនើបផ្សេងៗទៀត។
ក្នុងយុគសម័យបច្ចេកវិទ្យាជឿនលឿននាពេលបច្ចុប្បន្ន ថ្នាក់ដឹកនំា ពិតជាបានយកចិត្តទុកដាក់ខ្លាំង ជាមួយវិស័យព័ត៌មានវិទ្យា បណ្ដាញសង្គមផ្សេងៗ និងសារព័ត៌មានគ្រប់ផ្នែក ដែលបម្រើដល់យើងទាំងអស់គ្នា បានយល់ពីព័ត៌មានពិត និងអ្វីទៅជាព័ត៌មានក្លែងក្លាយ។ ដូចនេះដើម្បីឲ្យព័ត៌មានពិត បានផ្តល់ទៅដល់សាធារណជន សូមឯកឧត្ដម លោកជំទាវ លោក លោកស្រី រួមនិងមន្ត្រីរាជការទាំងអស់ ចូលរួមសហការគ្នាឲ្យបានជិតស្និទ្ធបំផុត និងជាប្រចាំ ជាមួយក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យាខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាព ក៏ដូចជាឃុំ សង្កាត់ ត្រូវបន្តផ្សព្វផ្សាយចែករំលែកបន្ត ឲ្យបានទូលំទូលាយ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមជាគណៈអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី មគ្គុទេសក៏ព្យាបាលគ្លីនិក ផ្នែកវេជ្ជសាស្ត្រទូទៅ សល្បសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ ទុតិយា ជូនប្រជាពលរដ្ឋ ចំនួន១នាក់ និងចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន 8 នាក់ ស្រី៣នាក់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    26/08/2026

    លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធនិម្មិត zoom ដែលរៀបចំដោយក្រសួងសុខាភិបាល ស្ដីពី ការពិនិត្យលទ្ធផល និងទិន្នន័យផ្នែកវះកាត់ និងផ្នែកសង្គ្រោះបន្ទាន់ ក្នុងឆមាសទី១ ឆ្នាំ២០២៥ និងឆមាសទី១ ឆ្នាំ២០២៦ របស់មន្ទីរពេទ្យទាំង៦១ ដែលស្ថិតក្នុងគម្រោងរបស់ក្រសួងសុខាភិបាលក្នុងការជួសជុលកែលម្អអគារសង្គ្រោះបន្ទាន់ និងអគារវះកាត់។

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានដឹកនាំក្រុមការងារ​ ចុះសម្អាតកាយដី​ ភក់​ សំរាម​ និងថ្ម​ នៅក្នុងប្រលាយបង្ហូរទឹកសាធារណ:ដែលកកស្ទះ​ ព្រមទាំងបានត្រៀមរៀបចំដាក់គម្របលេីប្រលាយ

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានឧបត្ថម្ភការ៉ូចំនួន៥៦កេស ដល់លាលាបឋមសិក្សាពាមកាយ សម្រាប់ក្រាលបន្ទប់អាគារថ្នាក់មត្ដេយ្យ