លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាលជាមួយប្រជាការពារភូមិចំនួនបីឃុំ រួមមានឃុំជំនាប់ ឃុំប្រឡាយ និងឃុំថ្មដូនពៅ និងបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ក្នុងនោះដែលរដ្ឋបាលឃុំទាំងបីបានឧបត្ថម្ភថវិកាមួយចំនួន ដែលមានការអញ្ជើញចូលរួមពី ប្រធានការិយាល័យ អធិការរងស្រុក មេបញ្ជាការរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រជាការពារភូមិ មន្រ្តីការិយាល័យ និងមន្រ្តីកម្មសិក្សា ដែលប្រព្រឹត្តទៅនៅសាលាជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦









