លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈអភិបាលខេត្តកោះកុង ប្រចាំអឌ្ឍមាសទី១ នៃខែមេសា ឆ្នាំ២០២៦។
របៀបវារៈ នៃកិច្ចប្រជុំ រួមមាន :
១.ពិនិត្យពិភាក្សាលើឯកសារសម្រាប់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត :
-សេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាខេត្តកោះកុង
-សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ ក្រុមប្រឹក្សាខេត្តកោះកុង
-សេចក្តីព្រាងរបាយការណ៍ ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលប្រចាំ ខែមីនា ឆ្នាំ២០២៦
-សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែមីនា ឆ្នាំ២០២៦
២. បញ្ហាផ្សេងៗ
ថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦

































