លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត ចុះសិក្សាគម្រោងសាងសង់ស្ពានបង្ហៀរ ១កន្លែង និងគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ស្ថិតក្នុងភូមិកៀនក្រឡាញ់ និងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ប្រើប្រាស់មូលនិធិឃុំភ្ញីមាសសម្រាប់ឆ្នាំ២០២៦។ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។


















