លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង បានចាត់ លោកប្រធាន និងមន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក អញ្ជើញចុះផ្ទៀងផ្ទាត់ព្រំប្រទល់ និងដាំបង្គោលដីឯកជនរបស់រដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្ត ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៩០៧០១០៣-០៣១២ ដែលមានការអញ្ជើញចូលរួមសហការពី មន្ត្រីឧទ្យានុរក្ស រដ្ឋបាលឃុំតាទៃលើ មេភូមិត្រពាំងខ្នារ តំណាងសហគមន៍ និងប្រជាពលរដ្ឋ សរុប ៣៣នាក់ ស្រី៣នាក់ ស្ថិតនៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦





