សាខា កក្រក ខេត្តកោះកុង៖ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង លោកជំទាវ អ៉ី នារីនេត អនុប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា ចូលរួមកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង”ក្រោមអធិបតីភាពខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំស្តីពី “អភិបាលកិច្ច និងការគ្រប់គ្រង” ជូនសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា ដោយមានវត្តមានចូលរួមដោយផ្ទាល់ពី ថ្នាក់ដឹកនាំ គណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខា អនុសាខាទាំង១៤ក្នុងរាជធានីភ្នំពេញ និងក្រុមប្រតិបត្តិទាំង២៥ រាជធានី-ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិនៃទីស្នាក់ការកណ្តាល និងប្រតិភូ អាយ.ស៊ី.អរ.ស៊ី សរុបប្រមាណ ១៧០ នាក់ និងចូលរួមតាមប្រព័ន្ធអនឡាញដោយគណៈកម្មាធិការ
ពីគ្រប់សាខាផងដែរ។





