រដ្ឋបាលស្រុកថ្មបាំង បានសហការ និងក្រុមការងារមន្ទីរផែនការខេត្តកោះកុង អញ្ជើញបើកកិច្ចប្រជុំឯកសារព័ត៌មានស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងណែនាំអំពីការម្រមូលតម្រូវការអាទិភាព របស់រដ្ឋបាលស្រុក ក្រោមអធិបតីភាព លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុក លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុក និងលោក ងួន ងី ប្រធានមន្ទីរផែនការខេត្ត ដោយមានការចូលរួមពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក មន្រ្តីការិយាល័យ និងមន្រ្តីជាប់កិច្ចសន្យា ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦








