លោកស្រី សយ សាវឌី ប្រធានការិយាល័យ រដ្ឋបាល បុគ្គលិក និងមន្ត្រី០២ រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំឌីជីថល និងសុវត្ថិភាពឌីជីថល” ក្រោមអធិបតីភាព ឯកឧត្តម សៅ វង្សវីរៈ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ក្នុងគោលបំណងពង្រឹងសមត្ថភាពយន្តការថ្នាក់ជាតិ និងក្រោមជាតិគាំទ្រស្ថាប័ន ធ្វើទំនើបកម្មផ្នែក ឌីជីថល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ និងសេវាសាធារណៈ ដែលមានសមាសភាពចូលរួមមកពីខេត្តចំនួន ៨ គឺ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ និងកោះកុង នៅសណ្ឋាគារ អង្គរមាស ខេត្តស្ទឹងត្រែង ។
ថ្ងៃចន្ទ ១២កើត ដល់ថ្ងៃពុធ ១៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦






