លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយណែនាំ ការបង្វែរថវិកាចូលរដ្ឋវិញ របស់មន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាដែលបានបើកលើស មានដូចជា ទំនេរគ្មានបៀវត្ស លុបឈ្មោះ ស្លាប់ ផ្ទេរកន្លែងបម្រើការងារ ដាក់ឲ្យស្ថិតនៅក្រៅក្របខណ្ឌដើម បញ្ចប់មុខតំណែង ដាក់ឲ្យចូលនិវត្តន៍មុនកាលកំណត់ មន្ត្រីកិច្ចសន្យា ដែលប្រឡងជាប់ក្របខណ្ឌរដ្ឋ ប្រាក់ម៉ោងលើស ប្រាក់តំបន់ជួបការលំបាក និងប្រាក់លំអៀងមួយចំនួនទៀត