/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំអ្នកពាក់ព័ន្ធ ចូលរួមបិទសិក្ខាសាលាបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូល​តែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើក ទិសដៅការងារឆ្នាំ២០២៦

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំអ្នកពាក់ព័ន្ធ ចូលរួមបិទសិក្ខាសាលាបូកសរុបលទ្ធផលនៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូល​តែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើក ទិសដៅការងារឆ្នាំ២០២៦។ បិទកម្មវិធីសិក្ខាសាលានេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធ ZOOM នៅសាលប្រជុំ(ក)សាលាខេត្ត ។

ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ថោយសង្ខេប អំពីបទបង្ហាញនិងបទអន្តរាគមន៍ លើការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួុយរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងយន្តការឃុំ សង្កាត់ដោយលើកយកពីសមិត្ថិផលដែលអនុវត្តបាន និងបញ្ហាប្រឈមនានា និហសំណូមពរជូនអធិបតីផងដែរ។
បន្ទាប់មកឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានមតិបិទ និងផ្តាំផ្ញើដូចខាងក្រោមៈ
១.បន្តពង្រឹងច្បាប់ដែលមានស្រាប់និងថ្មីបន្ថែម
២.លើកកម្ពស់កន្លែងផ្តល់សេវាឱ្យបានជាប្រចាំដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋ
៣.យន្តការច្រកចេញចូលតែមួយត្រូវពង្រឹងការប្រើប្រាស់ប្រព័ន្ធព័ត៎មានវិទ្យា
៤.យន្តការច្រកចេញចូលតែមួយត្រូវរៀបចំស្លាកសញ្ញាផ្តល់ព័ត៎មានអោយបានជាប្រចាំ
៥.បន្តរៀបចំការផ្សព្វផ្សាយពីសេវាអោយបានទូលំទូលាយ
៦.ត្រូវពង្រឹងវិន័យមន្ត្រីផ្តល់សេវាអោយបានត្រឹមត្រូវពេលផ្តល់សេវាជូនប្រជាពលរដ្ឋ។

ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/04/2026

    របាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែកុម្ភៈ ឆ្នាំ២០២៦

  • មន្ទីរបរិស្ថាន/
    01/04/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងប្រតិបត្តិករមេត្រីបរិស្ថានក្នុងខេត្តកោះកុងប្រចាំឆ្នាំ២០២៦ បានចូលរួមពិធីប្រគល់ប័ណ្ណសរសើរជូនចំពោះប្រតិបត្តិករដែលចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ដើម្បីកម្ពុជាមានបរិស្ថាន រូបវន្តស្អាត បៃតង ភាពធន់ និងសុខមាលភាពសង្គម នៅទីស្តីការក្រសួងបរិស្ថាន

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលឃុំស្រែអំបិល បានធ្វើការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវ១៤៨៣ ស្ថិតនៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលឃុំជីខលើ បានធ្វើការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិ៤៨ ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល

  • រដ្ឋបាលស្រុកស្រែអំបិល/
    01/04/2026

    លោក យ៉ង់ យុិន  សមាជិកក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសិក្ខាសាលាបូកសរុបលទ្ធផល នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្តឹងតាមយន្តការ ការិយាល័យប្រជាពលរដ្ឋប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦