រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ ក្រោមអធិបតីភាព លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក ឃុត មាន អភិបាលស្ដីទីស្រុក អភិបាលរងស្រុក នាយករដ្ឋបាលស្រុក នាយករងរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបី មន្រ្តីឧទ្យានុរក្ស ជំទប់ឃុំ ស្មៀនឃុំ និងមន្រ្តីការិយាល័យស្រុក ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦











