/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :

១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី២២ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី២១ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែម៏នានិងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែមេសា ឆ្នាំ២០២៦
៤/ពិនិត្យ និងអនុម័តសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្រ្តីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែមីនា ឆ្នាំ២០២៦។
៥/ពិនិត្យ និងអនុម័ត គម្រោង សកម្មភាពអាទិភាពស្រុកបូទុមសាគរ ឆ្នាំ២០២៧-២០២៩
៦/ពិនិត្យ និងអនុម័ត របាយការណ៍នៃការអនុវត្តន៍មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ប្រចាំខែមីនារបស់រដ្ឋបាលស្រុកបូទុមសាគរ ឆ្នាំ២០២៦។
៧/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ លោក ក្រូច បូរីសីហា អភិបាល​នៃគណ:អភិបាលស្រុក សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក​ លោកស្រី អភិបាលរងស្រុក​ លោក នាយករដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤១នាក់/ស្រី ០៦នាក់។ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ

ប្រភព:រដ្ឋបាលស្រុកបូទុមសាគ

ថ្ងៃអង្គារ ១៣កើត ខែចេត្រឆ្នាំម្សាញ់​ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែម៏នា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក។

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    01/06/2026

    ឯកឧត្ដម​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងថ្នាក់ដឹកនាំសុខាភិបាលខេត្តកោះកុង​ បានអញ្ជើញចូលរួម និងរៀបចំ​ក្រុមគ្រូពេទ្យ​ការពារសុខភាព ក្នុង «ពិធីសម្ភោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង» ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    01/06/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    01/06/2026

    លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតី បើកកិច្ចប្រជុំក្រុមសម្ព័ន្ធឆ្មប (MCAT) ដល់មន្រ្ដីសុខាភិបាលនៅស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាព

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    01/06/2026

    ក្រុមគ្រូពេទ្យ​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ចូលរួមប្រចាំការតាមគោលដៅ ដើម្បីការពារសុខភាពប្រជាជន ក្នុងព្រឹត្តិការណ៍​អមពិធី​សម្ភោធស្ដូបអនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ កោះកុង 

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    01/06/2026

    ឯកឧត្តមវេជ្ជបណ្ឌិត​ ទៅ​ ម៉ឹង​ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង​ និងលោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានអញ្ជេីញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីក្រុងពាលី ដើម្បីអបអរសាទរការរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ​ នៅស្តូបអនុស្សាវរីយ៍នយោបាយ​ឈ្នះ ឈ្នះ កោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    01/06/2026

    រដ្ឋបាលឃុំថ្មដូនពៅ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ បើកកិច្ចប្រជុំ ស្ដីអំពីការស្រង់សម្រង់នគរបាល និងសហគមន៍ នៅសាលាឃុំថ្មដូនពៅ